No products in the cart.

No products in the cart.

logotype

ការិយាល័យមេធាវី អភិក្រម សូមស្វាគមន៍ !

ការិយាល័យមេធាវី អភិក្រម ត្រូវបានបង្កើតឡើងដោយលោក មេធាវី រ៉ាន់ សុគន្ធ ដែលទទួលបានការអនុញ្ញាតពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី លេខ : ១៥៦/គម-កវ/២២ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បេសកកម្មរបស់អភិក្រម គឺផ្តល់សេវាកម្មផ្នែកច្បាប់ និងចូលរួមបម្រើវិស័យយុត្តិធម៌ ព្រមទាំងផ្តល់នូវឧត្តមភាពផ្នែកច្បាប់ ឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកយុត្តិធម៌ និងការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ 

ការិយាល័យមេធាវី អភិក្រម ត្រូវបានបែងចែក ជាបួនផ្នែក ឬ អាចលើសពីនេះ តាមការចាំបាច់ មានតួនាទី ជាជំនួយការផ្នែក បច្ចេទេសចំណុះឲ្យការិយាល័យ រួមមាន ៖ -ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ -ផ្នែកក្លឹបសិក្សា -ផ្នែកបច្ចេកវិទ្យា-ផ្នែកស្រាវជ្រាវ។

ការិយាល័យមេធាវីរបស់យើង មានជំហរ និងប្រកាន់ភ្ជាប់ នូវសុចរិតភាព និងភាពស្មោះត្រង់ ក្នុងនាមអ្នកវិជ្ជាជីវៈច្បាប់ និងផ្តោតអភិវឌ្ឃន៍ជាប្រចាំនូវ ការទទួលខុសត្រូវខ្ពស់ ទំនាក់ទំនងល្អ និងទំនើបកម្មជានិច្ច។

⚖️ ទំនួលខុសត្រូវ

ការប្រកបវិជ្ជាជីវៈ គោរពវិធានវិជ្ជាជីវៈ សុច្ចរិត និងស្មោះត្រង់ ចំពោះអតិថិជន

⚖️ ទំនាក់ទំនង

សកម្មភាពការងារ រក្សាបាននូវការស្រាវជ្រាវ ចែករំលែក និងផ្សព្វផ្សាយច្បាប់ ជូនសាធារណជន

⚖️ ទំនើបកម្ម

សមត្ថភាពការងារ ត្រូវបានអភិវឌ្ឍជាប្រចាំ នូវបច្ចេកទេស វិធីសាស្រ្ត និងបង្កើតថ្មី

ស្ថាបនិកការិយាល័យមេធាវី

លោកមេធាវី រ៉ាន់ សុគន្ធ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ ១៦៩៦ ត្រូវបានអនុញ្ញាតឲ្យចូលប្រកបវិជ្ជាជីៈមេធាវី ជាផ្លូវការតាំងពីឆ្នាំ២០១៨ និងបានបំពេញគុណវុឌ្ឃិជាកម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី ៦ នៅមជ្ឈមណ្ឌលបណ្តាលវិជ្ជាជីវៈមេធាវី ប្រឡងជាប់ដោយជោគជ័យ នៅឆ្នាំ២០១៩ ព្រមទាំងបានបំពេញកម្មសិក្សាបញ្ចប់ជាស្ថាពរ ក្លាយជាមេធាវីពេញសិទ្ធិ នៅក្នុងឆ្នាំ២០២០។ នៅឆ្នាំ២០២២ លោក បានទទួលអនុញ្ញាតយល់ព្រមតាមសំណើឲ្យបង្កើតការិយាល័យមេធាវី មាននាមករណ៍ “អភិក្រម” ជាផ្លូវការពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ 

ប្រវត្តិរូបសង្ខេប

លោកមេធាវី រ៉ាន់ សុគន្ធ ជាអតីតនិស្សិតថ្នាក់ពិសេស ផ្នែកនីតិសាស្រ្ត ០២ ភាសា (ខ្មែរ-បារំាង) នៃសាកលវិទ្យាល័យភូមិន្ននីតិសាស្រ្ត និងវិទ្យាស្រ្តសេដ្ឋកិច្ច ឆ្នាំសិក្សា ២០០៨-២០១២ និងសាកលវិទ្យាល័យ លុយមីញ៉ែរ លីយ៉ុង ២ ប្រទេសបារាំង ឆ្នាំសិក្សា ២០០៩-២០១២ ។ លោក បានទទួលបានអាហារូបករណ៍បន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អនុបណ្ឌិត រយៈពេល ០១ ឆ្នាំ កម្រិត Master 2 ផ្នែក”នីតិទំនាក់ទំនងសេដ្ឋកិច្ច និងសហប្រតិបត្តិអន្តរជាតិ” ពីសាកលវិទ្យាល័យ ប័រឌូរ ៤ ប្រទេសបារាំង នៅឆ្នាំ២០១៣។ 

ក្រោយបញ្ចប់ការសិក្សា លោក ធ្លាប់បានបំពេញការងារជាបុគ្គលិកហត្ថការ និងជាមន្រ្តីផ្នែកច្បាប់ រហូតក្លាយជាអ្នកប្រកបវិជ្ជាជីវៈមេធាវី ព្រមទាំងបម្រើការងារជាគ្រូបង្រៀនផ្នែកច្បាប់ នៅតាមបណ្តាសាកលវិទ្យាល័យផងដែរ។

លោកមេធាវី រ៉ាន់ សុគន្ធ មានដើមកំណើតជាអ្នកខេត្តបាត់ដំបង បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ទទួលបាននិទ្ទេស ល្អ នៅឆ្នាំ២០០៥ និងបានប្រឡងបញ្ចប់សញ្ញាមធ្យមសិក្សទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស ល្អណាស់ B នៅឆ្នាំ២០០៨។ 

មូលហេតុចម្បងដែលបាន លោកជ្រើសរើសសិក្សាមុខវិជ្ជាច្បាប់ ដោយសារ លោកបានសម្លឹងឃើញជាក់ស្តែងថា “យុត្តិធម៌ មានតម្លៃហួសហេតុពេក សូម្បីអ្នកដែលស័ក្តិសមនឹងយុត្តិធម៌ ក៏អាចគ្មានជម្រើស ត្រូវសម្រេចចិត្ត យកអយុត្តិធម៌ ដើម្បីចៀសវាងបន្តខាតបង់ ចុះបើគ្រប់គ្នាមានជម្រើសវិញ ……”។ 

និមិត្តសញ្ញា Logo របស់ការិយាល័យមេធាវី

និមិត្តសញ្ញា ត្រូវបានរចនាបង្កើតឡើងដោយលោកមេធាវី រ៉ាន់ សុគន្ធ ដែលអត្ថន័យតំណាង ដូចមានខ្លឹមសារខាងក្រោម : 

១. សៀវភៅក្រោមជញ្ជីង : តំណាងឲ្យ ចំណេះវិជ្ជា ជាគ្រឹះ

២. សសរបីទ្រជញ្ជីង : តំណាងឲ្យ សរសរស្តម្ភ ទំ៣ : ទំនួលខុសត្រូវ ទំនាក់ទំនង ទំនើបកម្ម

៣. ស្លាបសត្វឥន្ទ្រិយ : តំណាង អភិប្រកាន់ភ្ជាប់ផ្តោតទប់លំនឹងយុត្តិធម៌

៤. ជញ្ជីងយុត្តិធម៌ : តំណាងឲ្យ បេសកកម្មបម្រើយុត្តិធម៌របស់វិជ្ជាជីវៈមេធាវី 

៥. សៀវភៅនៅលើជញ្ជីង : តំណាងឲ្យ អានុភាពច្បាប់សាងយុត្តិធម៌

៦. ក្បាច់ស្លឹកឈើពណ៌មាសព័ទ្ធជុំវិញ : តំណាងឲ្យ សេចក្ដីថ្លៃថ្នូរ នៃតម្លៃ អត្ថន័យ ១ ២ ៣ ៤ ៥

៧. ក្បាច់ខ្មែរ ព័ទ្ធជុំវិញ ចំនួន ១២ : តំណាងឲ្យ ពេលវេលា ១២ ខែ សម្រាប់ដំណើរការជាខ្នាត វាស់បេសកកម្មវិជ្ជាជីវៈ

 

ត្រាការិយាល័យមេធាវី

ការិយាល័យមេធាវី ត្រូវបានគណៈមេធាវី អនុញ្ញតឲ្យប្រើប្រាស់ត្រាសម្គាល់ការិយាល័យមេធាវី អភិក្រម តាមរយៈសេចក្តីសម្រេចលេខ ៨៩៨/សសគម/២២ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដូចមានភិនភាគពណ៌ខៀវ ក្នុងឯកសារភ្ជាប់ស្តីពីពីគម្រូត្រាការិយាល័យមេធាវី អភិក្រម ។

បញ្ញត្តិសំខាន់ៗ គួរយល់ដឹង ពីអភិក្រម

ទំនាក់ទំនងក្រុមការងារ

បងប្អូន ក៏អាចស្វែងយល់អំពីចំណេះដឹងផ្នែកច្បាប់បន្ថែម តាមរយៈការតាមដានបណ្តាញសង្គមរបស់អភិក្រម ឬ ក៏អាចចូលក្នុងការបណ្តុះបណ្តាលនានាផងដែរ

លោកមេធាវី រ៉ាន់ សុគន្ធ

ប្រធានការិយាល័យមេធាវី

លោក សាន វិច្ឆរ៉ា

ទីប្រឹក្សាច្បាប់

.elementor-element-80059f4 .slick-slider .slick-list { margin-left: 0px;margin-right: 0px; } .elementor-element-80059f4 .slick-slider .slick-list { padding-left: 0px;padding-right: 0px; }