No products in the cart.

No products in the cart.

logotype

ផ្នែករដ្ឋប្បវេណី​

🔹 ចូរពន្យល់ និងផ្តល់ជាឧទាហរណ៍បញ្ជាក់អំពីភាពខុសគ្នារវាង មោឃភាព និងការលុបចោល។

🔹 ករណីសិក្សា : លោក "ក" បានឱ្យលោក "ខ" ខ្ចីប្រាក់ចំនួន ១០.០០០.០០០ (ដប់លាន) រៀល ដោយបានចុះកិច្ចសន្យាខ្ចីបរិភោគ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ។ លោក “ខ” មិនបានសងប្រាក់ឱ្យមកលោក “ក” តាមកិច្ចសន្យានោះទេ ។ លោក "ក" បានសម្រេច ចិត្តដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីទាមទារប្រាក់ពីលោក "ខ" ។ នៅក្នុងនីតិវិធី ត្រៀមសម្រាប់ការទាញហេតុផល ដែលបានធ្វើតាមពាក្យបណ្តឹងរបស់លោក “ក” នៅ តុលាការ លោក "ខ" បានអះអាងថា ខ្លួនទទួលស្គាល់ថាបានខ្ចីប្រាក់ពីលោក “ក ចំនួន ១០.០០០.០០ (ដប់លាន) រៀល ប្រាកដមែន ប៉ុន្តែ ខ្លួនធ្លាប់បានសងប្រាក់ឱ្យ ទៅលោក "ក" បានចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល រួចមកហើយ កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១“។ ក. ចូរកំណត់ចំណុចវិវាទក្នុងអង្គហេតុខាងលើឱ្យបានត្រឹមត្រូវ ។ ខ. ចូរផ្ដល់អត្ថន័យចំណុចវិវាទ ។ គ. ផ្អែកតាមអង្គហេតុ និងការអះអាងខាងលើ តើភាគីណាមួយជាអ្នកទទួលបន្ទុក បញ្ជាក់ដោយភស្តុតាង ។ ៣- ចូរលើកឡើង និងពន្យល់អំពីចំណុចដែលត្រូវសរសេរនៅក្នុងពាក្យបណ្តឹង ។

ផ្នែកព្រហ្មទណ្ឌ​

🔸 កំណត់និយមន័យ និងពន្យល់ពីបទល្មើសឆបោក

🔸 ចូរពន្យល់នីតិវិធីដោយសង្ខេប អំពីនីតិវិធីសវនាការរឿងក្តីព្រហ្មទណ្ឌនៅសាលាដំបូង។

🔸 ចូរពន្យល់ពីទោសដែលត្រូវអនុវត្តចំពោះអនីតិជន

ផ្នែករដ្ឋប្បវេណី​

🔹 ករណីសិក្សា : លោក “ក” និងលោកស្រី  "ខ" ជាប្ដី-ប្រពន្ធនឹងគ្នា ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចជាស្ថាពរ។ លោក “ក”និងលោកស្រី "ខ"  មានឪពុកម្តាយ ស្នាក់នៅឯស្រុកកំណើត ហើយនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍លោក  “ក” និងលោកស្រី "ខ"  មានកូនបង្កើតចំនួន ២ នាក់ គឺ "ក១" និង "ក២"។ នៅមុនពេលស្គាល់លោកស្រី "ខ" លោក “ក” បានមានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ និងបានបង្កើតកូនបានចំនួន ០១នាក់ផងដែរ គឺ "ក៣" ដែលមានការទទួលស្គាល់ពីលោក “ក” យ៉ាងត្រឹមត្រូវ។ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក “ក”បានទទួលមរណភាព។ លោក “ក”បានបន្សល់ទុក នូវទ្រព្យសម្បត្តិដោយឡែកចំនួន ១២.០០០.០០០ (ដប់ពីរលាន) រៀល និងមានទ្រព្យសម្បត្តិដែលមានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ជាមួយលោក ស្រី "ខ" ចំនួន ៧២.០០០.០០០ (ចិតសិបពីរលាន) រៀល។ ១-តើអ្នកណាខ្លះជាសន្តតិជនរបស់លោក “ក” ? ២-ចូរគណនាអំពីចំណែកដែលសន្តតិជនម្នាក់ៗទទួលបាន?

🔹 ចូរពន្យល់អត្ថន័យ និងលើកឧទាហរណ៍អំពីពាក្យ តាវកាលិក។

🔹 ចូរពន្យល់អំពីការបញ្ចប់នីតិវិធីដោយមិនធ្វើទៅតាមការសម្រេចសេចក្តី?

ផ្នែកព្រហ្មទណ្ឌ​

🔸 ចៅក្រមស៊ើបសួរមានកិច្ចនីតិវិធីក្នុងកិច្ចស៊ើបសួរដើម្បីដោះបន្ទុក និងដាក់ បន្ទុក។ តើចៅក្រមស៊ើបសួរប្រើប្រាស់នូវវិធានការអ្វីខ្លះ? ដើម្បីធ្វើការកំណត់ អត្ថិភាពនៃបទល្មើសតាមរយៈកិច្ចស៊ើបសួររបស់ខ្លួន? ចូរបកស្រាយ និង ពន្យល់ដោយត្រួសៗ។

🔸 តើមានបទល្មើសប្រភេទអ្វីខ្លះ? ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេច របស់តុលាការ។ ចូរពន្យល់។

ផ្នែករដ្ឋប្បវេណី​

🔹 ចូរពន្យល់អំពីគោលការណ៍សំខាន់ៗនៃក្រមរដ្ឋប្បវេណី។

🔹 ចូរពន្យល់អំពីមុខងាររបស់ក្រមរដ្ឋប្បវេណី។

🔹 តើប្រាក់ប្រដាប់ក្តីមានប៉ុន្មានប្រភេទ? ចូរពន្យល់ដោយសង្ខេបដោយភ្ជាប់ឧទាហរណ៍។

🔹 តើសេចក្តីសម្រេចរបស់តុលាការមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ផ្នែកព្រហ្មទណ្ឌ​

🔸 ច្បាប់ព្រហ្មទណ្ឌត្រូវបកស្រាយយ៉ាងដូចម្តេច? ហេតុអ្វី?

🔸 ដីកាដំណោះស្រាយជាអ្វី?

🔸 មូលហេតុនៃការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ និងស្ថានសម្រាលទោស។

🔸 សមត្ថកិច្ចដែនដីក្នុងរឿងក្តីព្រហ្មទណ្ឌ។

ផ្នែករដ្ឋប្បវេណី​

🔹 តើត្រូវបង់ពន្ធដាក់ពាក្យសុំចំនួនប៉ុន្មាន នៅពេលបណ្តឹងបដិសេធបិតុភាព ត្រូវបានដាក់ទៅតុលាការ? ហេតុអ្វី?

🔹 តើអ្វីជាបណ្តឹងបញ្ជាក់នៃបិតុភាព? ចូរពន្យល់ដោយប្រើឧទាហរណ៍។

🔹 តើអ្វីជាបណ្តឹងបដិសេធបិតុភាព និងបណ្តឹងបញ្ជាក់អំពីនត្ថិភាពនៃបិតុ ភាពខុសគ្នាត្រង់ចំណុច? ចូរប្រៀបធៀបចំណុចខុសគ្នា។

🔹 តើអ្វីទៅជាបណ្តឹងបិតុភាព? ចូរពន្យល់ដោយប្រើឧទាហរណ៍។

🔹 ប្រើសិនបើបណ្តឹងបដិសេធបិតុភាព ត្រូវបានដាក់ទៅតុលាការ តើនៅក្នុងបណ្ដឹងត្រូវបំពេញនូវចំណុចណាខ្លះ? ចូរពន្យល់អំពីចំណុចនីមួយៗដែលត្រូវសរសេរបញ្ជាក់នោះ?

ផ្នែកព្រហ្មទណ្ឌ​

-------------------------

ផ្នែករដ្ឋប្បវេណី​

🔹 ចូរពន្យល់អំពីគោលការណ៍បង្កើតកិច្ចសន្យា?

🔹 ចូរពន្យល់អំពីនីតិវិធីនៃការជំនុំជម្រះក្តីលើកទី១ ?

🔹 ចូរឱ្យនិយមន័យ និងលើកឧទាហរណ៍នៃអំពើអនីត្យានុកូល?

🔹 ចូរឱ្យនិយមន័យបណ្ដឹងឧបាស្រ័យ?

ផ្នែកព្រហ្មទណ្ឌ​

🔸 ចូរពន្យល់ពីគោលការណ៏សំខាន់ៗដែលទាក់ទងនឹងតួនាទីរបស់ព្រះរាជអាជ្ញា?

🔸 ដើម្បីកំណត់អំពើណាមួយជាបទល្មើសព្រហ្មទណ្ឌ តើត្រូវបំពេញធាតុ ប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូរពន្យល់ដោយសង្ខេបនៃធាតុនីមួយៗ។

🔸 តើបទល្មើសព្រហ្មទណ្ឌចាត់ចំណាត់ជាប៉ុន្មានប្រភេទ?

🔸 តើមានមូលហេតុណាខ្លះ ធ្វើឱ្យបណ្តឹងអាជ្ញាត្រូវរលត់?