កម្រងមេរៀនមុខវិជ្ជា “ប្រវត្តិស្ថាប័នខ្មែរ”
មុខវិជ្ជា “ប្រវត្តិស្ថាប័នខ្មែរ ” ជាមុខវិជ្ជាមូលដ្ឋានគ្រឹះ សម្រាបនិស្សិតជំនាញទូទៅ និយាយជារួម និង ដោយឡែក ត្រូវបានដាក់បញ្ចូល ក្នុងក្របខណ្ឌការបណ្តុះបណ្តាលនិស្សិតជំនាញច្បាប់ រដ្ឋបាល និងនយោបាយ ។ ជាការសង្កេត មុខវិជ្ជា ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាសម្រាប់ និស្សិតផ្នែកច្បាប់ ឆ្នាំទី ១ នៃមហាវិទ្យាល័យច្បាប់ ។ យ៉ាងណាមិញ មុខវិជ្ជានេះ ក៏អាចត្រូវបានដាក់បញ្ចូលឲ្យនិស្សិតជំនាញដទៃទៀត សិក្សាផងដែរ នៅក្នុងឆ្នាំមូលដ្ឋាន ក៏ដោយសារ មុខវិជ្ជានេះ មានសារៈសំខាន់ ជាគ្រឹះសម្រាប់ទទួលចំណេះដឹងច្បាប់ជាទូទៅ។