No products in the cart.

No products in the cart.

logotype

សូមស្វាគមន៍មកកាន់ក្លឹបសិក្សាអភិក្រម !

លោកអ្នកអាចបង្កើនចំណេះដឹងនិងជំនាញផ្នែកច្បាប់របស់អ្នកជាមួយនឹងវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយរបស់អភិក្រម តាមប្រព័ន្ធបណ្តាញសង្គមរបស់អភិក្រម។ 

លោកអ្នក អាចចាប់ផ្តើម និងបញ្ចប់វគ្គសិក្សាតាមរយៈការសិក្សាទាំងនៅក្នុងថ្នាក់ និងទាំងប្រព័ន្ធអនឡាញ ជាមួយគ្រូបង្រៀន ប្រកបដោយចំណេះដឹង និងបទពិសោធន៍ ក្នុងវិស័យច្បាប់។ 

ក្រោយប្រឡងបញ្ចប់ការសិក្សាដោយជោគជ័យ លោកអ្នក នឹងទទួលនូវការទទួលស្គាល់នូវគុណវុឌ្ឃិសិក្សា និងការចេញនូវវិញ្ញាបនបត្របញ្ជាក់ពីការសិក្សា ពីការិយាល៏យមេធាវី អភិក្រម។ 

534IC

ឱកាសសិក្សាមុខវិជ្ជា និងជំនាញផ្នែកច្បាប់

អភិក្រម ប្រមូលផ្តុំនូវមេរៀននីតិសាស្រសំខាន់ៗ

0921E

ឱកាសសិក្សាបែបឌីជីធល និងទំនើបកម្ម

អភិក្រម ផ្តល់នូវបច្ចេកទេស និងវិធីសាស្រ្តគតិយុត្តល្អៗ

ការបង្កើតក្លឹបសិក្សា

ការិយាល័យមេធាវី អភិក្រម បានបង្កើត “ក្លឹបសិក្សាអភិក្រមនីតិសាស្រ្ត” ជាផ្នែកចំណុះ មានអក្សរកាត់ហៅថា “ក.ស.អ.ននិងមានឈ្មោះជាអក្សរឡាតាំងហៅថា APHI KRAM LAW CLUB” មានអក្សរកាត់ហៅថា A.K.L.C” តាមរយៈសេចក្តីសម្រេចលេខ : ០២១/កអភក/២៣ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ 

ក.ស.អ.ន ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវ ផ្នែកបច្ចេកទេស រដ្ឋបាល និងហិរញ្ញវត្ថុ ដោយផ្ទាល់ពីការិយាល័យមេធាវី អភិក្រម។


ការបណ្តុះបណ្តាល

ការកសាង ក.ស.អ.ន ត្រូវផ្តោតលើ ទំនើបកម្មនៃការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពវ័យឆ្លាត។ ក.ស.អ.ន មានគោលជំហរ សម្លឹងទៅមុខឃើញថា អ្នកសិក្សាច្បាប់ មិនអាចធ្វើត្រឹមជាអ្នកចេះច្បាប់ , វិធីសាស្រ្ត បច្ចេកទេស ចូលខ្លួនជាជំនួយស្មារតី ដល់ការទទួលបានគុណវុឌ្ឍិ ជាអ្នកច្បាប់។ អ្នកសិក្សា ត្រូវផ្ទុកនូវ ចំណេះដឹង វិធីសាស្រ្ត បច្ចេកទេស ជាសមត្ថភាពតតាំងក្នុងសមរភូមិយុត្តិធម៌។

ការផ្លាស់ប្តូរឥរិយាបទសិក្សានីតិសាស្រ្ត ដោយមានរួមបញ្ចូលគ្នារវាងការប្រើប្រាស់ចំណេះដឹងបែបទ្រឹស្តី និងការអនុវត្តសម្តែងទ្រឹស្តី បូកផ្សំជាមួយ វិធីសាស្រ្ត អមដោយបច្ចេកទេស ដើរតួជាមធ្យោបាយសម្រេចលទ្ធផលតែមួយគត់ ដែលអាចសម្រួលភាពឆាប់រហ័ស ចំណេញពេលវេលា ដើម្បីទទួលបានពុទ្ធិនីតិសាស្រ្ត។

ការសិក្សានៅ ក.ស.អ.ន មានរយៈពេលខ្លី ក្រោម ០៦ (ប្រាំមួយ)ខែ ដោយបែងចែកជា ០២ ផ្នែក គឺការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តលំហាត់ បែបវិធីសាស្រ្តគតិយុត្ត និងការសម្តែងជាកិច្ចពិភាក្សាដេញដោល , កិច្ចសន្ទានាច្បាប់ , វេទិកាច្បាប់ ,សវនាការប្រឌិត និងសកម្មភាពបង្រៀននានាផ្សេងទៀត  ដែលកំណត់ជ្រើសរើសបញ្ចូលក្នុងកម្មវិធីសិក្សាដោយ ក.ស.អ.ន ។

សារសំខាន់ៗ ពីក្លឹបសិក្សា

ជួបជាមួយគ្រូឧទ្ទេសខាងក្រោម

ចូលរួមការបណ្តុះបណ្តាលច្បាប់ ដើម្បីអភិវឌ្ឍគុណវុឌ្ឍិ នីតិរដ្ឋ
សិក្សាជាមួយគ្រូបង្រៀនមានបទពិសោធន៍ និងជាអ្នកវិជ្ជាជីវៈច្បាប់

.elementor-element-80059f4 .slick-slider .slick-list { margin-left: 0px;margin-right: 0px; } .elementor-element-80059f4 .slick-slider .slick-list { padding-left: 0px;padding-right: 0px; }